​មានចិត្ត​ដែល​វិចិកិច្ឆា​រួបរឹត​ ​ដែល​វិចិកិច្ឆា​គ្រប​សង្កត់​ហើយ​ ​រមែង​មិនដឹង​ការ​រលាស់ចោល​នូវ​វិចិកិច្ឆា​ ​ដែល​កើតឡើង​ដោយពិត​។​ ​បុគ្គល​នោះ​ ​តែង​គិត​ជញ្ជឹង​ ​ជ្រុលជ្រប់​ ​សុបសៅ​ ​ព្រោះ​ធ្វើ​វិចិកិច្ឆា​ ​ឲ្យ​នៅតែ​ខាងក្នុង​។​ ​បុគ្គល​នោះ​ ​តែង​គិត​ព្រោះ​អាស្រ័យ​នូវ​ផែនដី​ខ្លះ​ ​គិត​ព្រោះ​អាស្រ័យ​នូវ​ទឹក​ខ្លះ​ ​គិត​ ​ព្រោះ​អាស្រ័យ​នូវ​ភ្លើង​ខ្លះ​ ​គិត​ ​ព្រោះ​អាស្រ័យ​នូវ​ខ្យល់​ខ្លះ​ ​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ​ខ្លះ​ ​គិត​ ​ព្រោះ​អាស្រ័យ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ខ្លះ​ ​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ខ្លះ​ ​គិត​ ​ព្រោះ​អា​ស្រ័យ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ខ្លះ​ ​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោក​នេះ​ខ្លះ​ ​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោកខាងមុខ​ខ្លះ​ ​គិត​ព្រោះ​អាស្រ័យ​នូវ​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​។​ ​ម្នាល​សន្ធៈ​ ​គំនិត​របស់​បុរស​ ​ដែល​មានពុត​ត្បុត​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២៥២ | បន្ទាប់