​ម្នា​លន​ន្ទិយៈ​ ​មួយទៀត​ ​ទ្រង់​គប្បី​រលឹក​នូវ​ពួក​កល្យាណមិត្ត​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ចំជា​មានលាភ​ ​អាត្មាអញ​បាន​ល្អ​ហើយ​ ​ដែល​មាន​ពួក​ជន​ ​ជា​កល្យាណមិត្ត​ ​ជា​អ្នក​អនុគ្រោះ​ ​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ ​អ្នក​ទូន្មាន​ ​អ្នក​ប្រៀនប្រដៅ​។​ ​ម្នា​លន​ន្ទិយៈ​ ​ទ្រង់​គួ​រដម្កល់​សតិ​ ​ក្នុង​ព្រះហឫទ័យ​ ​ប្រារព្ធ​នូវ​ពួក​កល្យាណមិត្ត​ ​ដោយ​ប្រការ​ដូច្នេះ​។​
 ម្នា​លន​ន្ទិយៈ​ ​មួយទៀត​ ​ទ្រង់​គប្បី​រលឹក​នូវ​ចាគៈ​របស់​ទ្រង់​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ចំជា​មានលាភ​ ​អាត្មាអញ​ល្អ​ហើយ​តើ​ ​ដែល​អាត្មាអញ​ ​មានចិត្ត​ ​មានមន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ប្រាស​ចេញ​ហើយ​ ​ក្នុង​ពួក​សត្វ​ដែល​មានមន្ទិល​ ​គឺ​សេចក្តី​កំណាញ់​រួបរឹត​ហើយ​ ​មាន​ទាន​បរិច្ចាគ​ហើយ​ ​មានដៃ​លាង​ស្អាត​ហើយ​ ​ត្រេកអរ​ក្នុង​ការ​លះ​ ​គួរឲ្យ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រំលែក​ ​ហើយ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​ម្នា​លន​ន្ទិយៈ​ ​ទ្រង់​គួ​រដម្កល់​នូវ​សតិ​ ​ក្នុង​ព្រះហឫទ័យ​ ​ប្រារព្ធ​នូវ​ចាគៈ​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់