[​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ត្រើយ​ខាងអាយ​ផង​ ​នូវ​ត្រើយ​ខាងនាយ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ពាក្យ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​និង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​ត្រើយ​ខាងអាយ​ ​អ្វី​ជា​ត្រើយ​ខាងនាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាទិដ្ឋិ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មាទិដ្ឋិ​ ​ជា​ត្រើយ​ខាងនាយ​។​បេ​។​ ​មិច្ឆា​វិមុត្តិ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មា​វិមុត្តិ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ត្រើយ​ខាងអាយ​ ​នេះ​ហៅថា​ ​ត្រើយ​ខាងនាយ​។​
​បណ្តា​មនុស្ស​ទាំងឡាយ​ ​ពួក​ជន​ណា​ ​បាន​ដល់​នូវ​ត្រើយ​ខាងនាយ​ ​(​ព្រះ​និព្វាន​)​ ​ពួក​ជន​នោះ​ ​មាន​ប្រមាណ​តិច​ ​ឯ​ពួក​សត្វ​ក្រៅពី​នេះ​ ​រមែង​ស្ទុះ​ទៅកាន់​ត្រើយ​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​(​នេះ​ច្រើនជាង​)​។​
ថយ | ទំព័រទី ៥២ | បន្ទាប់