ផលដ៏លាមក របស់អភិជ្ឈា មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអភិជ្ឈា បន្សាត់បង់អភិជ្ឈា។ ផលដ៏លាមក របស់ព្យាបាទ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវព្យាបាទ បន្សាត់បង់ព្យាបាទ។ ផលដ៏លាមក របស់មិច្ឆាទិដ្ឋិ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមិច្ឆាទិដ្ឋិ បន្សាត់បង់មិច្ឆាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការបន្សាត់បង់ដ៏ប្រសើរ។
[៥៨] គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីហ្ន៎ ជាត្រើយខាងអាយ អ្វីហ្ន៎ ជាត្រើយខាងនាយ។