លុះព្រះមានព្រះភាគ ទ្រង់ទូន្មាន ពាហិយទារុចីរិយបុរស ដោយឱវាទសង្ខេបនេះហើយ ស្តេចចៀសចេញទៅ។
[៥០] កាលដែលព្រះមានព្រះភាគ ស្តេចចេញផុតទៅមិនយូរប៉ុន្មាន មេគោមានកូនខ្ចី បុះផ្តួលពាហិយទារុចីរិយបុរស ឲ្យដាច់ចាកជីវិតទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់បិណ្ឌបាតក្នុងនគរសាវត្ថី រួចត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ចេញអំពីនគរជាមួយភិក្ខុច្រើនរូប បានទតឃើញពាហិយទារុចីរិយបុរសធ្វើមរណភាព លុះទតឃើញហើយ ទើបត្រាស់ប្រាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកសរីរៈពាហិយទារុចីរិយបុរស លើកដាក់លើគ្រែនាំទៅដុតផង ធ្វើស្តូបដល់សរីរៈនោះផង ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) សព្រហ្មចារីរបស់អ្នកទាំងឡាយ ធ្វើមរណភាពហើយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយលើកសរីរៈពាហិយទារុចីរិយបុរស ដាក់លើគ្រែតូច នាំទៅរំលាយ ទាំងធ្វើស្តូបដល់សរីរៈនោះ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សរីរៈពាហិយទារុចីរិយបុរស រំលាយហើយ ទាំងស្តូបសម្រាប់បញ្ចុះសរីរៈនោះ ក៏ធ្វើហើយ គតិរបស់គាត់ តើដូចម្តេច ដំណើរក្នុងលោកខាងមុខ តើដូចម្តេច។