បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ រលឹកឃើញពាក្យនោះ បានជាមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ មិនអាចទ្រទ្រង់ព្រហ្មចរិយៈបាន នឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់ព្រះនន្ទដ៏មានអាយុ ត្រង់ដើមដៃ ហើយបាត់អំពីវត្តជេតពន ទៅប្រាកដឯស្ថានតាវត្តឹង្សទេវលោក ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ។
[៦៨] សម័យនោះឯង ពួកស្ត្រីទេពអប្សរ ចំនួន ៥០០ រូប មានសម្បុរដូចសម្បុរជើងព្រាប បានមកគាល់បំរើព្រះឥន្ទ្រ ជាស្តេចទេវតា។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ហៅព្រះនន្ទដ៏មានអាយុថា ម្នាលនន្ទ អ្នកឃើញពួកស្ត្រីទេពអប្សរចំនួន ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាបនេះដែរឬ។ ព្រះនន្ទក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលនន្ទ អ្នកសំគាល់ហេតុនោះដូចម្តេច នាងសាកិយានីជនបទកល្យាណី និងពួកស្ត្រីទេពអប្សរចំនួន ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាបនេះ តើស្ត្រីណា មានរូបល្អជាង គួររមិលមើលជាង គួរជ្រះថ្លាជាង។