​នៅតែ​មាន​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​យ៉ាងគឺ​ ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​គ្រប​សង្កត់​បាន​។​
 [​៨៨​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មេ​ឃិយៈ​ ​ធម៌​ ​៥​ ​យ៉ាង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ចេ​តោ​វិមុត្តិ​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​បាន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​មេ​ឃិយៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​មិត្ត​ល្អ​ ​បែរ​ទៅ​រក​មិត្ត​ល្អ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ទី​ ​១​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ចេ​តោ​វិមុត្តិ​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ហើយ​ ​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ទីពីរ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​នូវ​ចេ​តោ​វិមុត្តិ​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​កថា​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អប្បិច្ឆ​កថា​ ​១​ ​សន្តុ​ដ្ឋិ​កថា​ ​១​ ​ប​វិវេក​កថា​ ​១​ ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់