​ម្នាល​មេ​ឃិយៈ​ ​គុណជាត​នុ៎ះ​ ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​បែរ​ទៅ​រក​មិត្ត​ល្អ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ហើយដោយ​ការ​សង្រួម​ ​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​មេ​ឃិយៈ​ ​គុណជាត​នុ៎ះ​ ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​បែរ​ទៅ​រក​មិត្ត​ល្អ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នូវ​កថា​មាន​សភាព​ ​យ៉ាងនេះ​ ​គឺ​ ​អប្បិច្ឆ​កថា​ ​១​ ​សន្តុ​ដ្ឋិ​កថា​ ​១​ ​ប​វិវេក​កថា​ ​១​ ​អ​សំស​គ្គ​កថា​ ​១​ ​វីរិយារម្ភ​កថា​ ​១​ ​សីលកថា​ ​១​ ​សមាធិ​កថា​ ​១​ ​បញ្ញា​កថា​ ​១​ ​វិមុត្តិ​កថា​ ​១​ ​វិមុត្តិ​ញ្ញាណ​ទស្សន​កថា​ ​១​ ​ដែល​ជា​កថា​ផូរផង់​ ​ជាទី​សប្បាយ​ ​ទូលាយ​ចិត្ត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​តែ​ម្យ៉ាង​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​មេ​ឃិយៈ​ ​គុណជាត​នុ៎ះ​ ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់