​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​សក់​ទើប​កោរ​ថ្មី​ ​ៗ​ ​អង្គុយ​ក្នុង​ទីវាល​ ​ក្នុង​រាត្រី​ខាង​ខ្នើត​ ​លុះ​យក្ខ​ម្នាក់​ ​បានឃើញ​ហើយ​ ​និយាយប្រាប់​យក្ខ​ម្នាក់ទៀត​ថា​ ​ម្នាល​សំឡាញ់​ ​ចិត្ត​របស់ខ្ញុំ​កើត​ប្រាកដ​ ​ដើម្បី​ប្រហារ​ក្បាល​សមណៈ​នេះ​។​ ​កាលបើ​យក្ខ​ម្នាក់​ ​និយាយ​យ៉ាងនេះ​ហើយ​ ​យក្ខ​នោះ​ ​ក៏​និយាយទៅ​នឹង​យក្ខ​ម្នាក់ទៀត​នោះ​ថា​ ​កុំ​ ​សំឡាញ់​ ​អ្នក​កុំ​ប្រហារ​សមណៈ​ឡើយ​ ​ម្នាល​សំឡាញ់​ ​សមណៈ​នោះ​ ​មានគុណ​ដ៏​លើសលុប​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​ ​យក្ខ​ម្នាក់​នោះ​ ​បាន​និយាយ​នឹង​យក្ខ​នោះ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​ម្នាល​សំឡាញ់​ ​ចិត្ត​របស់ខ្ញុំ​កើត​ប្រាកដ​ ​ដើម្បី​ប្រហារ​ក្បាល​សមណៈ​នេះ​។​ ​យក្ខ​នោះ​ ​និយាយទៅ​នឹង​យក្ខ​ម្នាក់ទៀត​នោះ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​កុំ​ ​សំឡាញ់​ ​អ្នក​កុំ​ប្រហារ​សមណៈ​ឡើយ​ ​ម្នាល​សំឡាញ់​ ​សមណៈ​នោះ​ ​មានគុណ​ដ៏​លើសលុប​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​ ​យក្ខ​ម្នាក់​នោះ​ ​និយាយទៅ​នឹង​យក្ខ​នោះ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​ម្នាល​សំឡាញ់​ ​ចិត្ត​របស់ខ្ញុំ​កើត​ប្រាកដ​ ​ដើម្បី​ប្រហារ​ក្បាល​សមណៈ​នេះ​។​ ​យក្ខ​នោះ​ ​និយាយទៅ​នឹង​យក្ខ​ម្នាក់ទៀត​នោះ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​កុំ​ ​សំឡាញ់​ ​អ្នក​កុំ​ប្រហារ​សមណៈ​ឡើយ​ ​ម្នាល​សំឡាញ់​ ​សមណៈ​នោះ​ ​មានគុណ​ដ៏​លើសលុប​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់