អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន។
ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករៀបដំណើរទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក។
អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិ មរណៈ ទៀតឡើយ។
អ្នកមានប្រាជ្ញា គួរកំចាត់បង់មន្ទិលរបស់ខ្លួនបន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ដូចជាងមាស ជំរះស្នឹម ឬច្រែះរបស់មាសដូច្នោះ។