​ធម្មបទគាថា​ ​ធម្ម​ដ្ឋ​វគ្គ​ ​ទី១៩​


 [​២៩​]​ ​បុគ្គល​កាត់សេចក្តី​ដោយ​អាក្រក់​ ​ដោយសារ​ហេតុ​ណា​ ​ឈ្មោះថា​ជា​អ្នក​តាំងនៅ​ក្នុង​ធម៌​ ​ដោយហេតុ​នោះ​ ​មិនទាន់​បានទេ​ ​លុះត្រាតែ​បុគ្គល​ណា​ ​ជា​បណ្ឌិត​ ​កាត់សេចក្តី​ទាំងពីរ​ ​គឺ​សេចក្តី​ពិត​ ​និង​សេចក្តី​មិន​ពិត​ ​ណែនាំ​ជន​ទាំងឡាយ​ដទៃ​ ​ដោយ​មិន​អាក្រក់​ ​ដោយសារ​ធម៌​តាម​សមគួរ​ ​(​ដល់​ទោស​)​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ជា​អ្នកមាន​ប្រាជ្ញា​ ​រក្សា​ធម៌​ ​ទើប​ហៅថា​ ​អ្នក​តាំងនៅ​ក្នុង​ធម៌​។​
 បុគ្គល​និយាយ​ច្រើន​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណា​ ​ឈ្មោះថា​ជា​បណ្ឌិត​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​ ​មិនទាន់​បានទេ​ ​លុះត្រាតែ​បុគ្គល​ដែល​មាន​សេចក្តី​ក្សេម​ ​មិន​មាន​ពៀរ​ ​មិន​មាន​ភ័យ​ ​ទើប​ហៅថា​ ​បណ្ឌិត​បាន​។​
 បុគ្គល​និយាយ​ច្រើន​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណា​ ​ឈ្មោះថា​ជា​អ្នក​ទ្រទ្រង់ធម៌​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​ ​មិនទាន់​បានទេ​ ​លុះត្រាតែ​បុគ្គល​ណា​ ​ស្តាប់​ពុទ្ធវចនៈ​ ​សូម្បី​មាន​ប្រមាណ​តិច​ ​ហើយ​ឃើញ​ធម៌​ដោយ​នាមកាយ​ ​គឺ​ចិត្តបាន​ ​បុគ្គល​នោះ​ ​ទើប​ឈ្មោះថា​ ​ជា​អ្នក​ទ្រទ្រង់ធម៌​ ​បុគ្គល​ណា​ ​មិន​មើលងាយ​ធម៌​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ជា​អ្នក​ទ្រទ្រង់ធម៌​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់