​បុគ្គល​ណា​ ​ដើរ​សូម​ជន​ទាំងឡាយ​ដទៃ​ ​ដោយហេតុ​ត្រឹមណា​ ​បុគ្គល​នោះ​ ​មិនបាន​ឈ្មោះថា​ជា​ភិក្ខុ​ ​ដោយហេតុ​ត្រឹមណោះ​ទេ​ ​បុគ្គល​សមាទាន​ធម៌​ជា​ពិស​ ​ឈ្មោះថា​ជា​ភិក្ខុ​ ​ដោយហេតុ​ត្រឹមតែ​ការ​ដើរ​សូម​ប៉ុណ្ណោះ​ ​មិនទាន់​បានទេ​។​ ​លុះត្រាតែ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​បន្សាត់​បុណ្យ​ ​និង​បាប​ចេញ​ហើយ​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​ដ៏​ប្រសើរ​ ​ត្រាច់​ទៅ​ក្នុង​លោក​ ​ដោយ​សេចក្តី​ចេះដឹង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ហៅថា​ជា​ភិក្ខុ​។​
 បុគ្គល​មាន​សេចក្តី​វង្វេង​ ​ជា​ធម្មតា​ ​មិន​មានការ​ចេះដឹង​ ​មិនបាន​ឈ្មោះថា​ជាមុ​នី​ ​ដោយ​ភាពជា​អ្នក​ស្ងៀម​ទេ​ ​លុះត្រាតែ​បុគ្គល​ណា​ ​ជា​បណ្ឌិត​ ​កាន់​យក​ធម៌​ដ៏​ប្រសើរ​ ​វៀរចាក​បាប​ទាំងឡាយ​ ​ដូច​បុគ្គល​កាន់​ជញ្ជឹង​ ​ហើយ​ថ្លឹង​ដូច្នោះ​ ​បុគ្គល​នោះ​ ​ទើប​ឈ្មោះថា​ជាមុ​នី​ ​ដោយ​ភាពជា​អ្នក​ស្ងៀម​នោះ​បាន​ ​បុគ្គល​ណា​ ​ដឹង​ប្រយោជន៍​ទាំងពីរ​ក្នុង​លោក​ ​បុគ្គល​នោះ​ហៅថា​ ​មុនី​ ​ដោយហេតុ​នោះ​។​
 បុគ្គល​បៀតបៀន​សត្វ​ទាំងឡាយ​ ​ដោយហេតុ​ណា​ ​មិនបាន​ឈ្មោះថា​ជា​អរិយៈ​ ​ដោយហេតុ​នោះ​ទេ​ ​បុគ្គល​ដែល​តថាគត​ហៅថា​ ​អរិយៈ​ ​ព្រោះ​មិន​បៀតបៀន​សត្វ​ទាំងពួង​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់