​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​មិនទាន់​ដល់​នូវ​ការ​អស់​អាសវៈ​ទេ​ ​កុំអាល​ទុកចិត្ត​ដោយ​គុណ​ត្រឹមតែ​សីល​ ​និង​វត្ត​ ​ឬ​ដោយ​ភាពជា​អ្នកចេះដឹង​ច្រើន​ឡើយ​ ​មួយទៀត​ ​ដោយ​ការបាន​សមាធិ​ ​ឬ​ដោយ​ការ​ដេក​ក្នុង​ទីស្ងាត់​ ​ឬក៏​ដោយ​គុណ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ថា​ ​អាត្មាអញ​ ​ពាល់​ត្រូវ​នេ​ក្ខម្ម​សុខ​ ​ដែល​បុថុជ្ជន​មិនដែល​ជួប​ប្រសព្វ​ ​ដូច្នេះ​ឡើយ​។​ ​

​ចប់​ ​ធម្ម​ដ្ឋ​វគ្គ​ ​ទី១៩​។​ ​


​ធម្មបទគាថា​ ​មគ្គ​វគ្គ​ ​ទី២០​


 [​៣០​]​ ​ផ្លូវ​មាន​អង្គ​ ​៨​ ​ប្រសើរ​ជាង​ផ្លូវ​ទាំងឡាយ​ ​បទ​ ​៤​ ​គឺ​អរិយសច្ច​ ​ប្រសើរ​ជាង​សច្ចៈ​ទាំងឡាយ​ ​វិរាគធម៌​ ​ប្រសើរ​ជាង​ធម៌​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​មាន​ចក្ខុ​ ​ប្រសើរ​ជាង​សត្វទ្វេបាទ​ទាំងឡាយ​ ​ផ្លូវ​នេះឯង​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​បរិសុទ្ធិ​នៃ​ទស្សនៈ​ ​ផ្លូវ​ដទៃ​ ​មិន​មាន​ទេ​។​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដើរទៅ​កាន់​ផ្លូវ​នោះ​ ​ផ្លូវ​នេះ​ជា​ផ្លូវ​ញ៉ាំង​មារ​ឲ្យ​វង្វេង​ ​អ្នក​ទាំងឡាយ​ ​ដើរទៅ​កាន់​ផ្លូវ​នេះ​ហើយ​ ​អាច​នឹង​ធ្វើឲ្យ​ផុត​ទុក្ខ​បាន​។​ ​ផ្លូវ​នេះ​ហើយ​ ​ដែល​តថាគត​ដឹង​ថា​ ​ជា​ផ្លូវ​កំចាត់​បង់​កូនសរ​ ​ប្រាប់​ដល់​អ្នក​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​ ​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​សព្វ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ធ្វើ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​គ្រាន់តែ​ជា​អ្នក​ប្រាប់​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់