មច្ចុ គឺសេចក្តីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ ក្នុងកូន និងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗនោះ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់។
កាលបុគ្គល ត្រូវមច្ចុគ្របសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ សេចក្តីទីពឹងក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីទៅកាន់ព្រះនិព្វានឲ្យបាន។
[៣១] បើឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ។
ជនប្រាថ្នាសេចក្តីសុខដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ។

ចប់ មគ្គ ទី២០។
ធម្មបទគាថា បកិណ្ណកវគ្គ ទី២១