កាលបើសេចក្តីត្រូវការ កើតឡើងហើយ សំឡាញ់ទាំងឡាយ នាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកអរដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្តីសុខមកឲ្យ បុណ្យ នាំសេចក្តីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្តីសុខមកឲ្យ។
សេចក្តីប្រតិបត្តិល្អក្នុងមាតា នាំសេចក្តីសុខមកឲ្យក្នុងលោក មួយទៀត សេចក្តីប្រតិបត្តិល្អក្នុងបិតា នាំសេចក្តីសុខមកឲ្យ សេចក្តីប្រតិបត្តិល្អក្នុងសមណៈ នាំសេចក្តីសុខមកឲ្យក្នុងលោក មួយទៀត សេចក្តីប្រតិបត្តិល្អ ក្នុងព្រាហ្មណ៍ នាំសេចក្តីសុខមកឲ្យ សីល នាំសេចក្តីសុខមកឲ្យ ដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្តីសុខមកឲ្យ ការបានប្រាជ្ញា នាំសេចក្តីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ នាំសេចក្តីសុខមកឲ្យ។
[៣៤] តណ្ហា តែងចំរើនដល់មនុស្សអ្នកមានការប្រព្រឹត្តិ ដោយសេចក្តីប្រមាទជាប្រក្រតី ដូចវល្លិ រួបរឹតដើមឈើហើយ ចំរើនឡើង បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំដូចស្វា កាលប្រាថ្នាផ្លែឈើ លោតទៅក្នុងព្រៃ ដូច្នោះដែរ។

ចប់ នាគវគ្គ ទី២៣។
ធម្មបទគាថា តណ្ហាវគ្គ ទី២៤