តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោកស្តាយ តែងចំរើនឡើង ដល់បុគ្គលនោះ ដូចស្បូវរណ្តាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ ពន្លកលូតលេចឡើង ដូច្នោះដែរ។
ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមក ក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្តីសោកស្តាយ តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ។
ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចំរើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំង គាស់ស្បូវរណ្តាសចោលចេញ ដូច្នោះ។
មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុស ដូច្នោះឡើយ។
កាលបើឫសឈើ មិនមានសេចក្តីអន្តរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ កាលបើតណ្ហានុស័យ បុគ្គល កំចាត់មិនទាន់បានហើយ ទុក្ខ (មានជាតិទុក្ខជាដើម) នេះ ក៏តែងកើតរឿយ ៗ មានឧបមេយ្យដូច្នោះឯង។