​កាលបើ​បច្ច័យ​នេះ​មិន​មាន​ ​ផល​នេះ​ ​ក៏​មិន​មាន​ ​ផល​នេះ​ ​រមែង​រលត់​ទៅ​ ​ព្រោះ​រលត់​ទៅ​នៃ​បច្ច័យ​នេះ​ ​គឺ​ការ​រលត់​ទៅ​នៃ​សង្ខារ​ ​ព្រោះ​រលត់​អវិជ្ជា​ ​ការ​រលត់​ទៅ​នៃ​វិញ្ញាណ​ ​ព្រោះ​រលត់​សង្ខារ​ ​ការ​រលត់​ទៅ​នៃ​នាមរូប​ ​ព្រោះ​រលត់វិញ្ញាណ​ ​ការ​រលត់​ទៅ​នៃស​ឡាយ​ត​នៈ​ ​ព្រោះ​រលត់​នាមរូប​ ​ការ​រលត់​ទៅ​នៃ​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​ការ​រលត់​ទៅ​នៃ​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​ការ​រលត់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​ការ​រលត់​ទៅ​នៃ​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​ការ​រលត់​ទៅ​នៃជា​តិ​ ​ព្រោះ​រលត់​ភព​ ​ជរា​ ​មរណៈ​រលត់​ទៅ​ព្រម​ ​ព្រោះ​រលត់​ជាតិ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​ក៏​រមែង​រលត់​ ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​
 លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
ធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ដល់​ព្រាហ្មណ៍​ ​អ្នកមាន​ព្យាយាម​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​អ្នក​ដុត​បង់​កិលេស​ ​ក្នុង​កាលណា​ ​សេចក្តី​សង្ស័យ​ទាំងឡាយ​ ​ទាំងពួង​របស់​ព្រាហ្មណ៍​នោះ​ ​រមែង​អស់​ទៅ​ក្នុង​កាលនោះ​ ​ព្រោះ​បានដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​នៃ​បច្ច័យ​ទាំងឡាយ​។​ ​សូត្រ​ ​ទី២​។
ថយ | ទំព័រទី ១១៥ | បន្ទាប់