​សម័យ​នោះ​ឯង​ ​ពួក​ទេវតា​ចំនួន​ ​៥០០​ ​ប្រឹង​ខ្មីឃ្មាត​ ​បម្រុង​ឲ្យ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​បាន​បិណ្ឌបាត​។​ ​លំដាប់នោះ​ ​ព្រះ​មហា​កស្សបៈ​ដ៏​មាន​អាយុ​ ​បាន​ហាមឃាត់​ពួក​ទេវតា​ទាំង​ ​៥០០​ ​នោះ​ ​ហើយ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​រួច​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​ច្រក​ផ្លូវ​របស់​មនុស្ស​កំសត់​ ​មនុស្សកំព្រា​ ​និង​ជាងតម្បាញ​ ​ក្នុង​បុព្វណ្ហសម័យ​។​ ​ព្រះមានព្រះភាគ​ ​បានឃើញ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​កំពុង​ដើរ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​ច្រក​របស់​មនុស្ស​កំសត់​ ​មនុស្សកំព្រា​ ​និង​ជាងតម្បាញ​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ច្បាស់​ ​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​បុគ្គល​ ​ដែល​ជា​អ្នក​មិន​ចិញ្ចឹម​អ្នកដទៃ​ ​អ្នកដឹង​ជាក់ច្បាស់​ ​អ្នក​ទូន្មាន​ខ្លួន​ ​តាំងនៅ​ក្នុង​ធម៌​មាន​ខ្លឹម​ ​អ្នក​អស់​អាសវៈ​ ​អ្នកមាន​ទោសៈ​ខ្ជាក់​ចោល​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​សូត្រ​ ​ទី៦​។​
ថយ | ទំព័រទី ១២១ | បន្ទាប់