​កាលបើ​បាយ​ ​ទឹក​ ​បង្អែម​ ​និង​ចំអាប​ ​មាន​គ្រប់គ្រាន់​ ​ដែល​ពួក​ញាតិ​តាក់តែង​ទុក​ហើយ​ ​មិន​មាន​ញាតិ​ណាមួយ​ ​នឹកដល់​ប្រេត​ទាំងឡាយ​នោះ​ ​ព្រោះ​កម្ម​របស់​សត្វ​ទាំងឡាយ​ ​ជា​បច្ច័យ​។​ ​ញាតិ​ទាំងឡាយ​ណា​ ​ជា​អ្នក​អនុគ្រោះ​ ​ញាតិ​ទាំងឡាយ​នោះ​ ​រមែង​ឧទ្ទិស​ឲ្យ​នូវ​ទឹក​ ​និង​ភោជន​ដ៏​ម៉ត់ចត់​ ​ដ៏​ប្រសើរ​ ​ជា​របស់​គួរ​តាមកាល​ ​ដល់​ញាតិ​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ទាន​នេះ​ ​ចូរ​មានដល់​ញាតិ​ទាំងឡាយ​ ​សូម​ញាតិ​ទាំងឡាយ​ ​បាន​ដល់​នូវ​សេចក្តី​សុខ​។​ ​ចំណែក​ប្រេត​ជា​ញាតិ​ ​ជា​អ្នក​មក​ប្រជុំ​គ្នា​ទាំងនោះ​ ​មក​ជួបជុំគ្នា​ហើយ​ ​ក្នុង​មន្ទីរ​ឲ្យ​ទាន​នោះ​ ​កាលបើ​បាយ​ ​និង​ទឹក​ ​មាន​ល្មម​គ្រាន់​ ​ក៏​អនុមោទនា​ ​ដោយ​គោរព​ថា​ ​យើង​ទាំងឡាយ​ ​បាន​សម្បត្តិ​នេះ​ ​ព្រោះ​ហេតុ​នៃ​ញាតិ​ទាំងឡាយ​ណា​ ​សូម​ពួក​ញាតិ​ ​របស់​យើង​ទាំងឡាយ​នោះ​ ​រស់នៅ​យឺនយូរ​ ​ការ​បូជា​ដែល​ញាតិ​ទាំងឡាយ​ធ្វើ​ហើយ​ ​ដល់​យើង​ទាំងឡាយ​ក្តី​ ​ញាតិ​ទាំងឡាយ​ ​ជា​អ្នកឲ្យ​ទាន​ក្តី​ ​មិនមែន​ជា​ឥត​ផល​ឡើយ​ ​កសិកម្ម​ ​ក៏​មិន​មាន​ក្នុង​ភូមិ​ ​នៃ​ប្រេត​នោះ​ ​គោរក្ខកម្ម​ ​ក៏​មិន​មាន​ក្នុង​ភូមិ​នៃ​ប្រេត​នោះ​ ​ពាណិជ្ជកម្ម​ ​ដែល​ជាហេតុ​បាន​សម្បត្តិ​បែប​ដូច្នោះ​ ​ក៏​មិន​មាន​ ​ការ​លក់​ទិញ​ផ្លាស់​ប្តូរ​ដោយ​ប្រាក់​ ​ក៏​មិន​មាន​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់