ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​ព្រះរាជា​ពីរ​ព្រះអង្គ​នេះ​ ​គឺ​ព្រះរាជា​ ​ព្រះនាម​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​និង​ព្រះរាជា​ព្រះនាម​បសេនទិកោសល​ ​ព្រះរាជា​អង្គ​ណា​ហ្ន៎​ ​ដែល​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​ឃ្លាំង​ច្រើន​ ​មាន​រដ្ឋ​ចំណុះ​ច្រើន​ ​មាន​ពាហនៈ​ច្រើន​ ​មាន​ពល​ច្រើន​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អន្តរាកថា​នេះឯង​ ​ដែល​យើងខ្ញុំ​ទាំងឡាយ​ផ្អាក​ទុក​ ​ក៏​ស្រាប់តែ​ព្រះមានព្រះភាគ​ស្តេច​យាង​មកដល់​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ដែល​អ្នក​ទាំងឡាយ​និយាយ​ពាក្យ​បែបនេះ​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ជា​កិច្ច​ដ៏​គួរ​ដល់​អ្នក​ទាំងឡាយ​ដែល​ជា​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​សទ្ធា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាលដែល​ចួប​ជុំគ្នា​ ​គប្បី​ធ្វើ​កិច្ច​ពីរ​យ៉ាង​ ​គឺ​ការ​ពោល​ជា​ធម៌​ ​១​ ​ភាព​ស្ងប់ស្ងៀម​ដ៏​ប្រសើរ​(​១​)​ ​១​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​កាមសុខ​ណា​ ​ក្នុង​លោក​ក្តី​ ​ទិព្វ​សុខ​(​២​)​ ​ណា​ក្តី​ ​សេចក្តី​សុខ​ទាំងនោះ​ ​មិនដល់​នូវ​ចំណិត​ ​១​ ​ក្នុង​ចំណែក​ ​១៦​ ​នៃ​សេចក្តី​សុខ​(​៣​)​ ​ព្រោះ​ការ​អស់​តណ្ហា​ទេ​។​ ​សូត្រ​ ​ទី២​។​ ​

​(​១​)​ ​សំដៅយក​ការសម្រេច​សម្រាន្ត​ដោយ​ឈាន​សមាបត្តិ​។​ ​(​២​)​ ​សំដៅយក​សេចក្តី​សុខ​ក្នុង​រូបព្រហ្ម​ ​អរូបព្រហ្ម​ ​និង​ទិព្វវិហារ​ធម៌​។​ ​(​៣​)​ ​សំដៅយក​សេចក្តី​សុខ​ ​ក្នុង​ផល​សមាបត្តិ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់