​បាន​និយាយប្រាប់​ពួក​ភិក្ខុ​ ​អ្នក​នៅ​ប្រប​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​ថា​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ព្រះ​សាស្តា​ ​ចង់​ចួប​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​អើ​អាវុសោ​ ​ហើយក៏​ទុកដាក់​សេនាសនៈ​ ​កាន់​យក​បាត្រ​ចីវរ​ ​រួច​ស្រាប់តែ​បាត់​អំពី​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​ ​មក​ប្រាកដ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ ​ឬបត់​ដៃ​ដែល​លា​ដូច្នោះ​។​
 [​៧៥​]​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ដោយ​សមាធិ​ ​មិន​កំរើក​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ដោយ​វិហារធម៌​ ​ដូចម្តេច​ហ្ន៎​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ដោយ​វិហារធម៌​ ​ដ៏​មិន​កំរើក​។​ ​ភិក្ខុ​ទាំងអស់​ក៏​អង្គុយ​នៅ​ ​ដោយ​សមាធិ​ដ៏​មិន​កំរើក​ដែរ​។​ ​គ្រា​កាលដែល​រាត្រី​អស់​ទៅ​ ​បឋមយាម​កន្លង​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​ក្រាបទូល​ព្រះមានព្រះភាគ​ថា​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់