​បពិត្រ​ព្រះអង្គ​ ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​សំណេះសំណាល​នឹង​ពួក​អាគន្តុក​ភិក្ខុ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​ចាក​សមាធិ​នោះ​ហើយ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​ប្រសិនបើ​អ្នកដឹង​ ​អ្នក​មិន​និយាយ​ពាក្យ​ទាំង​ប៉ុណ្ណេះ​ទេ​ ​ម្នាល​អានន្ទ​ ​(​ព្រោះថា​)​ ​តថាគត​ផង​ ​ពួក​ភិក្ខុ​ ​៥០០​ ​រូប​នេះ​ផង​ ​ទាំងអស់គ្នា​ ​សុទ្ធតែ​អង្គុយ​នៅ​ដោយ​សមាធិ​មិន​កំរើក​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បន្លា​ ​គឺ​កាម​ ​កិរិយា​ជេរ​ ​ការ​សម្លាប់​ ​និង​ការ​ចង​ ​ដែល​បុគ្គល​ណា​ឈ្នះហើយ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​មិន​ញាប់ញ័រ​ ​ឋិតនៅ​ដូច​ភ្នំ​ ​បុគ្គល​នោះ​ឈ្មោះថា​ ​ភិក្ខុ​រមែង​មិន​ញាប់ញ័រ​ ​ព្រោះ​សុខ​ ​និង​ទុក្ខ​ឡើយ​។​ ​សូត្រ​ ​ទី៣​។​

 [​៧៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ ​ផ្ចង់ស្មារតី​ឆ្ពោះ​មុខ​ទៅ​រក​កម្មដ្ឋាន​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់