​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ ​ផ្ចង់ស្មារតី​ ​ឆ្ពោះ​មុខ​ទៅ​រក​កម្មដ្ឋាន​ ​ក្នុង​ទី​ជិត​នៃ​ព្រះអង្គ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ភ្នំ​ជា​វិការៈ​នៃ​ថ្ម​ ​មិន​កំរើក​ញាប់ញ័រ​ ​តាំងនៅ​ស៊ប់​យ៉ាងណា​ ​ភិក្ខុ​ដែល​អស់​មោហៈ​ហើយ​ ​រមែង​មិន​ញាប់ញ័រ​ ​ដូច​ភ្នំ​យ៉ាងនោះ​ដែរ​។​ ​សូត្រ​ ​ទី៤​។​

 [​៧៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​ ​ហើយ​តម្រង់​កាយ​ ​មាន​កាយគតាសតិ​ដំ​កល់​ស៊ប់​ក្នុង​សន្តាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ ​មាន​កាយគតាសតិ​ដំ​កល់​ស៊ប់​ ​ក្នុង​សន្តាន​ ​ក្នុង​ទី​ជិត​នៃ​ព្រះអង្គ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ១៧៥ | បន្ទាប់