​បិ​លិ​ន្ទវ​ច្ឆៈ​ដ៏​មាន​អាយុ​ ​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​អើ​អាវុសោ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​បិ​លិ​ន្ទវ​ច្ឆៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​បិ​លិ​ន្ទវ​ច្ឆៈ​ ​បានឮ​ថា​ ​អ្នក​ហៅរក​ពួក​ភិក្ខុ​ ​ដោយ​ពាក្យអសុរោះ​ ​ពិតមែន​ឬ​។​ ​បិ​លិ​ន្ទវ​ច្ឆៈ​បាន​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពិតមែន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​នូវ​បុព្វេ​និ​វា​សៈ​ ​របស់​បិ​លិ​ន្ទវ​ច្ឆៈ​ដ៏​មាន​អាយុ​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ពោល​ទោ​សវ​ច្ឆ​ភិក្ខុ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វ​ច្ឆ​ភិក្ខុ​ ​មិនមែន​ជា​អ្នកមាន​ទោសចិត្ត​ ​ហើយ​ហៅរក​ពួក​ភិក្ខុ​ ​ដោយ​ពាក្យអសុរោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វ​ច្ឆ​ភិក្ខុ​ ​ធ្លាប់​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍​ ​ច្រឡំបល់​គ្នា​អស់​ ​៥០០​ ​ជាតិ​មក​ហើយ​ ​វ​ច្ឆៈ​ភិក្ខុ​នោះ​ ​ធ្លាប់​សន្សំ​ពាក្យអសុរោះ​នោះ​ ​អស់​កាល​ជា​អង្វែង​មក​ហើយ​ ​ហេតុ​នោះ​ ​ទើប​វ​ច្ឆ​ភិក្ខុ​នេះ​ ​តែង​ហៅរក​ពួក​ភិក្ខុ​ ​ដោយ​ពាក្យអសុរោះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ១៧៧ | បន្ទាប់