​ហាមឃាត់​ពួក​ទេវតា​ទាំង​ ​៥០០​ ​អង្គ​នោះ​ហើយ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ឯ​ក្រុង​រាជគ្រឹះ​។​
 [​៨០​]​ ​សម័យ​នោះ​ឯង​ ​សក្កៈ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​មានប្រាថ្នា​ដើម្បី​ប្រគេន​បិណ្ឌបាត​ ​ចំពោះ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​បាន​និម្មិត​ភេទ​ខ្លួន​ ​ជាជាង​តម្បាញ​ ​កំពុង​ត្បាញ​នូវ​តម្បាញ​។​ ​ឯ​អសុរកញ្ញា​ ​ឈ្មោះ​សុជាតា​ ​ក៏​ការ​អម្បោះ​ឲ្យ​ពេញ​ខ្នារ​។​ ​គ្រានោះ​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​កំពុង​ត្រាច់​បិណ្ឌបាត​សព្វ​ច្រក​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​បាន​ចូល​ទៅកាន់​លំនៅ​របស់​ទេវរាជ​ឈ្មោះ​សក្កៈ​ ​ជាធំ​ជាង​ពួក​ទេវតា​។​ ​សក្កៈ​ជាធំ​ជាង​ពួក​ទេវតា​ ​បានឃើញ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​កំពុងតែ​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​បានឃើញ​ហើយ​ ​ក៏​ចេញ​អំពី​ផ្ទះ​ ​ទៅ​ទទួលយក​បាត្រ​អំពី​ព្រះហស្ត​ ​ចូល​ទៅកាន់​ផ្ទះ​ ​ដួស​បាយ​អំពី​ឆ្នាំង​ ​ដាក់ឲ្យ​ពេញ​បាត្រ​ ​រួច​ប្រគេន​ចំពោះ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់