​ឯ​អន្តរាកថា​នេះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ពុំ​ទាន់​ធ្វើឲ្យ​ចប់ស្រេច​នៅឡើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​ចាក​ការ​សម្ងំ​ ​ក្នុង​ផល​សមាបត្តិ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ទ្រង់​ចូល​ទៅកាន់​រោង​ឈ្មោះ​ក​រេ​រិម​ណ្ឌល​ ​លុះ​ទ្រង់​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ស្រេចហើយ​ ​ទើប​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​កថា​ដូចម្តេច​ ​អន្តរាកថា​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ ​ធ្វើមិនទាន់​ចប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ពួក​ខ្ញុំ​ព្រះអង្គ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ហើយ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​ឈ្មោះ​ក​រេ​រិម​ណ្ឌ​លនេះ​ ​អន្តរាកថា​នេះ​ ​កើតឡើង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បាត​ ​កាល​ត្រាច់​ទៅ​បិណ្ឌបាត​ ​តែង​បានឃើញ​រូប​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​ភ្នែក​ ​មួយដងមួយកាល​ ​បានឮ​សំឡេង​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​ត្រចៀក​ ​មួយដងមួយកាល​ ​បាន​ធុំក្លិន​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​ច្រមុះ​ ​មួយដងមួយកាល​ ​បាន​ទទួល​រស​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​អណ្តាត​ ​មួយដងមួយកាល​ ​បាន​ប៉ះពាល់​ផ្សព្វ​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​កាយ​ ​មួយដងមួយកាល​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់