​(​ហើយ​គួរ​ផ្សាយ​មេត្តាចិត្ត​ ​ចំពោះ​ពពួកសត្វ​ថា​)​ ​សត្វ​ទាំងឡាយ​ទាំងពួង​ ​សូមឲ្យ​មាន​សេចក្តី​សុខ​ ​ឲ្យ​មាន​សេចក្តី​ក្សេម​ ​ឲ្យ​មានខ្លួន​ដល់​នូវ​សេចក្តី​សុខ​ចុះ​ ​សត្វ​មានជីវិត​ទាំងឡាយ​ណាមួយ​ ​ឥតមាន​សេសសល់​ ​ទោះ​សត្វ​មាន​សេចក្តី​តក់ស្លុត​ ​គឺ​នៅ​មាន​តណ្ហា​ក្តី​ ​មាំមួន​ ​គឺ​ឥតមាន​តណ្ហា​ក្តី​ ​សត្វ​ទាំងឡាយ​ណា​ ​មាន​កាយ​វែង​ក្តី​ ​ធំ​ក្តី​ ​មាន​កាយ​យ៉ាង​កណ្តាល​ក្តី​ ​ខ្លី​ក្តី​ ​មាន​កាយ​ស្គម​ ​ឬ​ធាត់​ក្តី​ ​សត្វ​ទាំងឡាយ​ណា​ ​ដែល​យើង​ឃើញ​ហើយ​ក្តី​ ​មិនឃើញ​ហើយ​ក្តី​ ​សត្វ​ទាំងឡាយ​ណា​ ​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ដែល​កើត​រួចមក​ហើយ​ក្តី​ ​ដែល​កំពុង​ស្វែងរក​ទី​កើតក្តី​ ​សត្វ​ទាំងអស់​ ​(​នោះ​)​ ​ចូរ​មានខ្លួន​ជា​សុខ​ចុះ​។​ ​សត្វ​ដទៃ​មិន​គួរ​កំហែង​បៀតបៀន​នូវ​សត្វ​ដទៃ​ឡើយ​ ​មិន​គួរ​មើលងាយ​គេ​តិចតួច​ក្នុង​ទីណា​មួយ​ឡើយ​ ​មិន​គួរ​ប្រាថ្នា​នូវ​សេចក្តី​ទុក្ខ​ ​ដល់គ្នា​នឹងគ្នា​ ​ព្រោះ​សេចក្តី​ក្រេវក្រោធ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ក្នុងចិត្ត​ឡើយ​។​ ​មាតា​ថ្នម​រក្សា​បុត្រ​ដែល​កើតអំពី​ខ្លួន​ ​ជា​កូន​តែមួយ​ ​ដោយ​អាយុ​ ​(​ស្មើដោយ​ជីវិត​)​ ​យ៉ាងណាមិញ​ ​បុគ្គល​គួរ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ប្រមាណ​ ​ចំពោះ​សត្វ​ទាំងឡាយ​ទាំងពួង​ ​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់