​ខុទ្ទកនិកាយ​ ​ធម្មបទគាថា​


​សូម​នមស្ការ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​
 ​[​១១​]​ ​ធម៌​ទាំងឡាយ​ ​មានចិត្តជា​ប្រធាន​ ​មានចិត្ត​ប្រសើរ​បំផុត​ ​(​មានចិត្តជា​ធំ​)​ ​សម្រេច​អំពី​ចិត្ត​ ​បើ​បុគ្គល​មានចិត្ត​ត្រូវទោស​(​១​)​ ​ប្រទូស្ត​ហើយ​ ​ពោល​ក្តី​ ​ធ្វើ​ក្តី​ ​(​នូវ​ទុច្ចរិត​)​ ​ព្រោះ​ទុច្ចរិត​ទាំងនោះ​ ​ទុក្ខ​ ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ ​ដូច​កង់រទេះ​វិល​តាមដាន​ជើងគោ​ដែល​កំពុង​អូស​ទៅ​។​ ​
 ធម៌​ទាំងឡាយ​ ​មានចិត្តជា​ប្រធាន​ ​មានចិត្ត​ប្រសើរ​បំផុត​ ​សម្រេច​អំពី​ចិត្ត​ ​បើ​បុគ្គល​មានចិត្ត​ជ្រះថ្លា​(​២​)​ ​ហើយ​ ​ពោល​ក្តី​ ​ធ្វើ​ក្តី​ ​(​នូវ​សុចរិត​)​ ​ព្រោះ​សុចរិត​ទាំងនោះ​ ​សុខ​ ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ ​ដូច​ស្រមោល​អន្ទោលតាមប្រាណ​។​ ​
 អ្នក​ឯណោះ​ ​បាន​ជេរ​អញ​ ​អ្នក​ឯណោះ​ ​បាន​វាយ​អញ​ ​អ្នក​ឯណោះ​ ​បាន​ផ្ចាញ់​អញ​ ​អ្នក​ឯណោះ​ ​បាន​លួច​យក​ទ្រព្យរបស់​អញ​ទៅ​ហើយ​ ​បើ​អ្នកណា​ ​ចង​សេចក្តី​ក្រោធ​បែប​នោះ​ទុក​ ​(​ដូច្នេះ​)​ ​ពៀរ​របស់​អ្នកនោះ​ ​មិន​រម្ងាប់​ឡើយ​។​
 អ្នក​ឯណោះ​ ​បាន​ជេរ​អញ​ ​អ្នក​ឯណោះ​ ​បាន​វាយ​អញ​ ​អ្នក​ឯណោះ​ ​បាន​ផ្ចាញ់​អញ​ ​អ្នក​ឯណោះ​ ​បាន​លួច​យក​ទ្រព្យរបស់​អញ​ទៅ​ហើយ
​(​១​)​ ​ធម៌​ជា​ទោស​ ​ឬ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​មាន​អភិជ្ឈា​ជាដើម​ ​ដែល​ចូល​មក​ធ្វើ​ចិត្ត​ឲ្យ​វឹកវរ​។​ ​(​២​)​ ​ជ្រះថ្លា​ដោយ​គុណ​ ​មាន​អន​ភិ​ជ្ឈា​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២១ | បន្ទាប់