​ឧទាន​ ​សោណត្ថេរ​វគ្គ​ ​ទី៥​


 [​១១០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​គង់នៅ​ខាងលើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ជាមួយនឹង​ព្រះនាង​មល្លិកា​ទេវី​។​ ​គ្រានោះ​ ​ព្រះរាជា​បសេនទិកោសល​ ​ទ្រង់​សួរ​ព្រះនាង​មល្លិកា​ទេវី​ថា​ ​ម្នាលនាង​មល្លិកា​ ​ចុះ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ ​ជាង​ខ្លួន​នៃ​នាង​មាន​ដែរ​ឬ​។​ ​បពិត្រមហារាជ​ ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ ​ជាង​ខ្លួន​របស់ខ្ញុំ​ម្ចាស់​ ​មិន​មាន​ទេ​ ​បពិត្រមហារាជ​ ​ចុះ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ជាង​ខ្លួន​ព្រះអង្គ​ ​មាន​ដែរ​ឬ​។​ ​ម្នាលនាង​មល្លិកា​ ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ជាង​ខ្លួន​នៃ​យើង​ ​មិន​មាន​ទេ​។​ ​លំដាប់នោះ​ ​ព្រះ​រា​ជា​ប​សេ​ទិ​កោសល​ ​ទ្រង់​យាងចុះ​អំពី​ប្រាសាទ​ហើយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះរាជា​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ដំណាល​សេចក្តី​នេះ​ ​ទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អម្បាញ់មិញ​នេះ​ ​ខ្ញុំ​ព្រះអង្គ​នៅ​ខាងលើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ជាមួយនឹង​នាង​មល្លិកា​ទេវី​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់