​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមាតា​របស់​ព្រះមានព្រះភាគ​ ​មាន​ព្រះជន្មាយុ​តិចណាស់​ ​កាល​ព្រះមានព្រះភាគ​ ​ប្រសូត​បាន​ ​៧​ ​ថ្ងៃ​ ​ព្រះមាតា​របស់​ព្រះអង្គ​ ​ទ្រង់​សោយ​ព្រះ​វិលាល័យ​ ​ទៅ​កើត​ក្នុង​ទេវនិកាយ​ ​ឯ​ស្ថាន​តុសិត​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ដំណើរ​នុ៎ះ​ ​មែនហើយ​ ​ម្នាល​អានន្ទ​ ​ដំណើរ​នុ៎ះ​មែនហើយ​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​ព្រះមាតា​របស់​ពោធិសត្វ​ទាំងឡាយ​ ​តែង​មាន​ព្រះជន្មាយុ​តិច​ ​កាល​ព្រះពោធិសត្វ​ទាំងឡាយ​ ​ទ្រង់​ប្រសូត​បាន​ ​៧​ ​ថ្ងៃ​ ​ព្រះមាតា​របស់​ពោធិសត្វ​ទាំងឡាយ​ ​ក៏​សោយ​ព្រះ​វិលាល័យ​ ​ហើយ​ទៅ​កើត​ក្នុង​ទេវនិកាយ​ ​ឯ​ស្ថាន​តុសិត​ ​(​ជា​ធម្មតា​)​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ជ្រាប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ពួក​សត្វ​ណាមួយ​ ​ដែល​កើត​ហើយ​ក្តី​ ​នឹង​កើត​ ​(​ក្នុង​អនាគត​)​ ​ក្តី​ ​ពួក​សត្វ​ទាំងអស់​នោះ​ ​នឹង​លះបង់​នូវ​រាងកាយ​ ​ទៅកាន់​ ​(​បរលោក​)​ ​ដូចគ្នា​ ​បណ្ឌិត​អ្នក​ឈ្លាស​ ​ដឹង​ច្បាស់​សេចក្តី​សាបសូន្យ​ ​ទាំងអស់​នោះ​ហើយ​ ​គួរ​ជា​អ្នកមាន​ព្យាយាម​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​។​ ​សូត្រ​ ​ទី២​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់