​ព្រះ​សមណៈ​គោតម​នេះ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​កណ្តាល​បរិស័ទ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ស្តាប់ធម៌​ដែរ​ ​គាត់​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ក្នុង​ទីនោះ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ស្តាប់ធម៌​ដែរ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​កំណត់ចិត្ត​បរិស័ទ​ទាំងអស់​ ​ដោយ​ព្រះហឫទ័យ​ថា​ ​នរណា​ហ្ន៎​ ​គួរ​ត្រាស់​ដឹង​ធម៌​ក្នុង​ទីនេះ​បាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ដែល​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​លុះ​ទ្រង់​ឃើញ​ហើយ​ ​ព្រះមានព្រះភាគ​ ​ត្រិះរិះ​ថា​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​នេះឯង​ ​គួរ​ដើម្បី​ដឹង​ធម៌​បាន​ក្នុង​ទីនេះ​ ​ទើប​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ប្រារព្ធ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​គឺ​ទ្រង់​ប្រកាស​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​ទោស​ដ៏​លាមក​សៅហ្មង​នៃ​កាមគុណ​ ​និង​អានិសង្ស​ក្នុង​ការ​ចេញ​បួស​។​ ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ថា​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​ខ្ពស់​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ក្នុង​កាលណា​ហើយ​ ​ទ្រង់​ប្រកាស​ធម៌​ទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ព្រះអង្គ​ឯង​ ​គឺ​សំដែង​ទុក្ខសមុទយ​ ​និរោធ​ ​និង​មគ្គ​ ​ក្នុង​កាលនោះ​។​ ​ធម្មចក្ខុ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​កើតឡើង​ដល់​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ក្នុង​ទី​អង្គុយ​នោះ​ថា​ ​ធម្មជាត​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​តែង​រលត់​ទៅវិញ​ជា​ធម្មតា​ដូច្នេះ​ ​ដូច​សំ​ពត់​សស្អា​ត​ ​ប្រាសចាក​ពណ៌ខ្មៅ​ ​គួរ​ទទួល​គ្រឿង​ជ្រលក់​បាន​ដោយ​ប្រពៃ​ ​យ៉ាង​ដូច្នោះឯង​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់