​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​គ្រានោះ​ ​មេគោ​មានកូន​ខ្ចី​ ​មក​បុះ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ដែល​ទើបនឹង​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ឲ្យ​ដាច់​ចាក​ជីវិត​។​ ​គ្រានោះ​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទូល​សួរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​ពន្យល់​ឲ្យ​កាន់​យក​ ​ឲ្យ​អង់អាច​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ ​(​ឥឡូវនេះ​)​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​នោះ​ស្លាប់​ហើយ​ ​គតិ​របស់​គាត់​ ​តើ​ដូចម្តេច​ ​បរលោក​របស់​គាត់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ជា​បណ្ឌិត​ ​បានដឹង​ធម៌​សមគួរ​តាម​ធម៌​ហើយ​ ​មិន​បៀតបៀន​តថាគត​ ​ព្រោះ​ហេតុ​នៃ​ការសំដែង​ធម៌​ទៀត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សណ្តាប់​ឆ្នាប់​មិន​ធ្លាក់ចុះ​ ​មាន​គតិ​ទៀងទាត់​ ​មាន​សម្ពោធិ​ធម៌​ប្រព្រឹត្តទៅ​ខាងមុខ​ ​ព្រោះ​អស់​ទៅ​នៃ​សញ្ញោជន​ធម៌​ ​៣​ ​ប្រការ​។​
 [​១១៤​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ ​ភិក្ខុ​ ​១​ ​រូប​ ​ទូល​សួរ​ព្រះមានព្រះភាគ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ជា​មនុស្ស​កំសត់​ ​ជា​មនុស្សកំព្រា​ ​ជា​មនុស្ស​ថោកទាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​
ថយ | ទំព័រទី ២៣១ | បន្ទាប់