​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ទេវបុត្ត​នោះ​ ​ក៏​រុងរឿង​ ​កន្លង​លើស​ពួក​ទេវតា​ឯទៀត​ ​ក្នុង​ទីនោះ​ ​ដោយ​ពណ៌​សម្បុរ​ផង​ ​ដោយ​យស​បរិវារ​ផង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជា្រប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បណ្ឌិត​គប្បី​វៀរ​ស្រឡះ​កម្ម​ដ៏​លាមក​ ​ក្នុង​ជីវ​លោក​ចេញ​ ​ដូច​បុរស​មាន​ចក្ខុ​ ​វៀរ​ស្រឡះ​ទី​មិន​ស្មើ​ ​ក្នុង​កាលដែល​ដើរទៅ​។​ ​សូត្រ​ ​ទី៣​។​

 [​១១៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​កុមារ​ច្រើន​ ​កំពុង​ចាប់ត្រី​ ​ក្នុង​ចន្លោះ​ក្រុង​សាវត្ថី​ ​និង​វត្ត​ជេតពន​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ក្នុង​វេលា​ព្រឹក​ ​ហើយ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​នូវ​ពួក​កុមារ​ច្រើន​នាក់​ទាំងនោះ​ ​កំពុង​ចាប់ត្រី​ ​ក្នុង​ចន្លោះ​ក្រុង​សាវត្ថី​ ​និង​វត្ត​ជេតពន​ ​លុះ​ឃើញ​ហើយ​ ​ទើប​ទ្រង់​ឆៀងចូល​ទៅ​រក​ពួក​កុមារ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​សួរ​ពួក​កុមារ​ទាំងនោះ​ថា​ ​ម្នាល​កុមារ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ខ្លាច​សេចក្តី​ទុក្ខ​ឬ​ ​សេចក្តី​ទុក្ខ​ ​មិនជា​ទីស្រឡាញ់​របស់​អ្នក​ទាំងឡាយ​ទេ​ឬ​។​
ថយ | ទំព័រទី ២៣៣ | បន្ទាប់