[​១២៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ទេវទត្ត​បានឃើញ​នូវ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​លុះ​ឃើញ​ហើយ​ ​ចូល​សំដៅ​មករ​ក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​អានន្ទ​ ​តាំងពី​ថ្ងៃនេះ​ជាដើម​ទៅ​ ​ខ្ញុំ​វៀរ​ព្រះមានព្រះភាគ​ ​វៀរ​ភិក្ខុសង្ឃ​ហើយ​ ​នឹង​ធ្វើ​ឧបោសថ​ ​និង​សង្ឃកម្ម​ទាំងឡាយ​ ​(​ដាច់​ដោយខ្លួន​)​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​លុះ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អម្បាញ់មិញ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​បុព្វណ្ហសម័យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវ​ត្ត​ ​ក៏បាន​ឃើញ​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់