​បុគ្គល​ល្ងង់ខ្លៅ​ ​មានសំដី​ធ្វើ​ហាក់ដូចជា​សំដី​បណ្ឌិត​ ​ពោល​វាចា​ជា​វិស័យ​ ​(​នៃ​វាចា​ព្រះ​អរិយៈ​)​ ​ប្រាថ្នា​នូវ​ការ​ហើបមាត់​និយាយ​ ​ចាក់​បណ្តោយ​ ​ដរាបណា​ ​(​វា​ក៏​ហាមាត់​និយាយ​ ​ដរាប​នោះ​)​ ​វាចា​ដែល​បុគ្គល​ល្ងង់ខ្លៅ​ណា​ ​នាំមក​និយាយ​ ​បុគ្គល​ល្ងង់ខ្លៅ​នោះ​ ​មិនដឹង​ច្បាស់​វាចា​នោះ​ទេ​។​ ​សូត្រ​ ​ទី៩​។​

 [​១២៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ ​ព្រះ​ចូ​ឡ​បន្ថ​កៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំង​សតិ​ ​(​ចំពោះ​កម្មដ្ឋាន​)​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​បានឃើញ​ចូ​ឡ​បន្ថ​កៈ​ដ៏​មាន​អាយុ​ ​កំពុង​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំង​សតិ​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​លុះ​ព្រះមានព្រះភាគ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ភិក្ខុ​មាន​កាយ​ខ្ជាប់​ខ្ជូន​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​ទោះបី​ឈរ​ ​អង្គុយ​ ​ឬ​ដេក​ ​តែង​ដម្កល់​សតិ​នុ៎ះ​ ​ភិក្ខុ​នោះ​ ​គប្បី​បាន​គុណវិសេស​មាន​ទីបំផុត​ខាងដើម​ ​លុះ​បាន​គុណវិសេស​មាន​ទីបំផុត​ខាងដើម​ហើយ​ ​ក៏​ដល់​នូវ​ការ​មិន​ជួបប្រទះ​មច្ចុរាជ​។​ ​សូត្រ​ ​ទី១០​។​

​ចប់​ ​សោ​ណ​តេ្ថរ​វគ្គ​ ​ទី៥​។​ ​

ថយ | ទំព័រទី ២៦២ | បន្ទាប់