​ឈ្លាសវៃ​ ​បាន​បទ​ ​ក្លៀវក្លា​ ​ប្រាថ្នា​សេចក្តី​ក្សេម​ចាក​យោ​គៈ​ ​ជា​ពហុស្សុត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ដ៏​សមគួរ​ ​បាន​រៀន​យក​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​រាក់​ ​បាន​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​ខ្លួន​សង្កត់សង្កិន​បាន​ដោយ​ល្អ​ ​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ​ ​សូម​ព្រះ​សុគត​បរិព្វាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​កាល​នេះ​ជា​កាលគួរ​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​វាចា​នេះ​ហើយ​ថា​ ​ម្នាល​មារ​ចិត្តបាប​ ​ពួក​ឧបាសិកា​ ​ជា​សាវិកា​របស់​តថាគត​ ​ឈ្លាសវៃ​ ​បាន​បទ​ ​ក្លៀវក្លា​ ​ប្រាថ្នា​សេចក្តី​ក្សេម​ចាក​យោ​គៈ​ ​ទ្រទ្រង់ធម៌​ ​ជា​ពហុស្សុត​ ​ប្រតិបត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ដ៏​សមគួរ​ ​រៀន​យក​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយនឹង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​រាក់​ ​បាន​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​ខ្លួន​សង្កត់សង្កិន​បាន​ដោយ​ល្អ​ ​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ​ ​នៅ​មិនទាន់​មាន​ ​ដរាបណា​ ​តថាគត​នឹង​មិនទាន់​បរិនិព្វាន​ ​ដរាប​នោះ​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់