គង់​ក្នុង​មិគា​រមាតុ​ប្រាសាទ​ ​នាវ​ត្ត​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ទ្រង់​គង់​ឰដ៏​ខាងក្រៅ​ក្លោងទ្វារ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ជដិល​ ​៧​ ​នាក់​(​១​)​ ​ពួក​និគ្រន្ថ​ ​៧​ ​នាក់​(​២​)​ ​ពួក​អ​ចេល​ ​៧​ ​នាក់​(​៣​)​ ​ពួក​ឯក​សាដក​ ​៧​ ​នាក់​(​៤​)​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​៧​ ​នាក់​(​៥​)​ ​សុទ្ធតែ​មាន​រោម​ឰដ៏​ក្លៀក​ទ្រុបទ្រុល​ ​និង​ក្រចក​វែង​ ​ៗ​ ​នាំ​យក​អម្រែក​មាន​ប្រការ​ផ្សេង​ ​ៗ​ ​ដើរចូល​មក​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់ទត​ឃើញ​ពួក​អ្នកបួស​ទាំងនោះ​គឺ​ ​ជដិល​ ​៧​ ​នាក់​ ​និគ្រន្ថ​ ​៧​ ​នាក់​ ​អ​ចេល​ ​៧​ ​នាក់​ ​ឯក​សាដក​ ​៧​ ​នាក់​ ​បរិ​ព្វា​ជ​ក​ ​៧​ ​នាក់​ ​សុទ្ធតែ​មាន​រោម​ឰដ៏​ក្លៀក​ទ្រុបទ្រុល​ ​និង​ក្រចក​វែង​ ​ៗ​ ​នាំ​យក​អម្រែក​ ​មាន​ប្រការ​ផ្សេង​ ​ៗ​ ​ហើយ​ដើរចូល​មក​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​ ​លុះ​ទ្រង់ទត​ឃើញ​ហើយ​ ​ទើប​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​សំពត់​ឆៀង​ស្មា​ម្ខាង​ ​ហើយ​លុត​មណ្ឌល​ជង្គង់​ខាងស្តាំ​ចុះ​ ​លើ​ប្រថពី​ ​
​(​១​)​ ​អ្នកបួស​ក្រៅ​ពុទ្ធសាសនា​ ​ធ្វើជា​តាបស​។​ ​(​២​)​ ​សភាព​ជា​និគ្រន្ថ​ ​ទ្រទ្រង់​សំលៀកបំពាក់​ពណ៌ស​។​ ​(​៣​)​ ​អាក្រាត​ឥត​គ្រឿង​សំលៀកបំពាក់​ឡើយ​។​ ​(​៤​)​ ​ចង​កំណាត់សំពត់​ត្រង់​ដៃ​ ​ហើយនឹង​បិទបាំង​ ​(​ប៉ឹង​)​ ​ខាងមុខ​សរីរៈ​ ​ដូច​និគ្រន្ថ​មាន​សំពត់​សាដក​តែមួយ​។​ ​(​៥​)​ ​ឈ្មោះ​អ្នកបួស​ក្រៅ​ពុទ្ធសាសនា​ដេរ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់