​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​ខ្លួន​ដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ ​ដូច​ដោក​ស្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​ជើងដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ ​ដូច​សសរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​ខ្នង​ដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ ​ដូច​ត្បាល់​ក្តឿង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​កន្ទុយដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ ​ដូច​អង្រែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​រោម​កន្ទុយដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ ​ដូច​អម្បោស​។​ ​មនុស្ស​ខ្វាក់ពីកំណើត​ទាំងនោះ​ ​ក៏​ដាល់​តប់​គ្នានឹងគ្នា​ថា​ ​បែបនេះ​ដំរី​ ​បែបនេះ​មិនមែន​ដំរី​ទេ​ ​បែបនេះ​មិនមែន​ដំរី​ ​បែបនេះ​ទើប​ហៅថា​ ​ដំរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជា​អង្គ​នោះ​ ​មាន​ព្រះរាជ​ហ្ឫទ័យ​ត្រេកអរ​ដោយហេតុ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អន្យតិរ្ថិយ​ ​បរិ​ព្វា​ជ​ក​ ​ដូចជា​មនុស្ស​ខ្វាក់​ ​មើល​មិនឃើញ​ ​មិន​ស្គាល់​ប្រយោជន៍​ ​មិន​ស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍​ ​មិន​ស្គាល់​ធម៌​ ​មិន​ស្គាល់​អធម៌​យ៉ាងនេះ​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់