​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ធ្វើ​ដោយខ្លួនឯង​ខ្លះ​ ​អ្នកដទៃ​ធ្វើ​ខ្លះ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ធ្វើ​ដោយខ្លួនឯង​ ​ក៏​មិនមែន​ ​អ្នកដទៃ​ធ្វើ​ ​ក៏​មិនមែន​ ​អាស្រ័យ​បច្ច័យ​កើតឡើង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ប្រកួត​ ​ប្រកាន់​ ​ជម្លោះ​ ​ទាស់ទែង​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ ​ធម៌​ ​យ៉ាងនេះ​ ​មិនមែន​ធម៌​ ​យ៉ាងនេះ​ ​មិនមែន​ធម៌​ ​យ៉ាងនេះ​ ​ធម៌​។​
 ​[​១៤០​]​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សា​វត្ថី្។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ពួក​សមណ​ព្រា​ហ្ម​ណ៍​បរិ​ព្វា​ជ​ក​ច្រើន​គ្នា​ ​អាស្រ័យ​នៅក្នុង​ក្រុង​សាវត្ថី​ ​មាន​លទ្ធិ​ផ្សេង​ ​ៗ​ ​មាន​ទិដ្ឋិ​ផ្សេង​ ​ៗ​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់