​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ទៀង​ក៏​មិនមែន​ ​មិន​ទៀង​ក៏​មិនមែន​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ធ្វើ​ដោយខ្លួនឯង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​អ្នកដទៃ​ធ្វើ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ធ្វើ​ដោយខ្លួនឯង​ខ្លះ​ ​អ្នកដទៃ​ធ្វើ​ខ្លះ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ធ្វើ​ដោយខ្លួនឯង​ ​ក៏​មិនមែន​ ​អ្នកដទៃ​ធ្វើ​ ​ក៏​មិនមែន​ ​អាស្រ័យ​បច្ច័យ​កើតឡើង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​ទាស់ទែង​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ធម៌​ ​យ៉ាងនេះ​ ​មិនមែន​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​ធម៌​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់