​ជម្លោះ​ ​ទាស់ទែង​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​ធម៌​។​ ​លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ពួក​សមណព្រាហ្មណ៍​មួយ​ពួក​ ​មិនបាន​ស្គាល់​ប្រជុំ​ពីរ​ ​នៃ​ទិដ្ឋិ​នេះ​ថា​ ​ពួក​សត្វ​នេះ​ ​ខ្វល់ខ្វាយ​ដោយ​អហង្ការ​ទិដ្ឋិ​ ​ប្រកប​ដោយ​បរ​ង្ការ​ទិដ្ឋិ​ ​ទាំង​មិនឃើញ​ទិដ្ឋិ​នោះ​ ​ថា​ជា​ព្រួញ​ទេ​ ​កាល​បុគ្គល​អាស្រ័យ​ព្រួញ​ ​គឺ​ទិដ្ឋិ​នុ៎ះ​ ​ហើយ​ពិចារណា​ថា​ ​អាត្មាអញ​ធ្វើ​ ​(​នូវ​អរិយមគ្គ​)​ ​ដូច្នេះ​ ​ក៏ទេដែរ​ ​កាល​បុគ្គល​នោះ​ ​អាស្រ័យ​ព្រួញ​ ​គឺ​ទិដ្ឋិ​នុ៎ះ​ ​ពិចារណា​ឃើញថា​ ​អ្នកដទៃ​ធ្វើ​ ​(​នូវ​អរិយមគ្គ​)​ ​ដូច្នេះ​ ​ក៏ទេដែរ​។​ ​ពួក​សត្វ​នេះ​ ​ប្រកបដោយ​មានះ​ ​ចាក់ស្រែះ​ដោយ​មានះ​ ​ព័ទ្ធ​ពន្ធ័​ដោយ​មានះ​ ​ធ្វើការ​ផ្ចុងផ្តើម​ ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ ​មិន​អាច​កន្លង​សង្សារ​បាន​ឡើយ​។​ ​សូត្រ​ ​ទី៦​។​

 [​១៤៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សុ​ភូ​តិ​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ត្រង់​ ​ចូលកាន់​សមាធិ​ ​ដែល​មិន​មាន​វិតក្កៈ​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។
ថយ | ទំព័រទី ៣០០ | បន្ទាប់