​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើញ​ព្រះ​សុ​ភូ​តិ​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ត្រង់​ ​ចូលកាន់​សមាធិ​ ​ដែល​មិន​មាន​វិតក្កៈ​ ​ក្នុង​ទី​ជិត​។​ ​លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​វិតក្កៈ​ទាំងឡាយ​ ​ដែល​អរិយបុគ្គល​ណា​ ​កំចាត់​បង់​ហើយ​ ​សម្រេច​ហើយ​ ​ដោយ​ប្រពៃ​ ​ក្នុង​សន្តាន​ឥតមាន​សេសសល់​ ​មិន​សំគាល់​រូប​ ​ព្រោះ​កន្លង​ការ​ជាប់ជំពាក់​នោះ​ ​អរិយបុគ្គល​នោះ​ ​មិនដល់​នូវ​ជាតិ​ ​ព្រោះ​បាន​កន្លង​យោគ​ធម៌​ទាំង​ ​៤​ ​ហើយ​។​ ​សូត្រ​ ​ទី៧​។​

 [​១៤៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​មាន​មនុស្ស​ពីរ​ពួក​ ​ជា​អ្នកមាន​តម្រេក​ ​មានចិត្ត​ប្រតិព័ទ្ធ​នឹង​ស្រីផ្កាមាស​ម្នាក់​ ​មាន​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​ទាស់ទែង​ ​ប្រហារ​គ្នានឹងគ្នា​ដោយដៃ​ទាំងឡាយ​ខ្លះ​ ​ប្រហារ​ដោយ​ដុំដី​ទាំងឡាយ​ខ្លះ​ ​ប្រហារ​ដោយ​ដំបង​ទាំងឡាយ​ខ្លះ​ ​ប្រហារ​ដោយ​គ្រឿង​សស្រ្តា​ទាំងឡាយ​ខ្លះ​ ​ក្នុង​ទីនោះ​ ​មនុស្ស​ទាំងនោះ​ ​ដល់​សេចក្តី​ស្លាប់​ខ្លះ​ ​ដល់​សេចក្តី​ទុក្ខ​ស្ទើរ​ស្លាប់​ខ្លះ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់