​មិន​មាន​គេ​បូជា​ ​មិន​មាន​គេ​កោតក្រែង​ ​ទាំង​មិនបាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ក្នុង​កាលនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ទាំង​ភិក្ខុសង្ឃ​ ​(​ក៏​ដូច្នោះ​ដែរ​)​។​ ​ម្នាល​អានន្ទ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​ម្នាល​អានន្ទ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​មិនទាន់​កើតឡើង​ក្នុង​លោក​ ​ដរាបណា​ ​ពួក​អន្យ​តិរិ្ថយ​ ​បរិ​ព្វា​ជ​ក​ទាំងឡាយ​ ​ដែលគេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ជា​អ្នក​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ដរាប​នោះ​ដែរ​ ​ម្នាល​អានន្ទ​ ​កាលណាបើ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​ ​ពួក​អន្យ​តិរិ្ថយ​ ​បរិ​ព្វា​ជ​ក​ ​មិន​មាន​គេ​ធ្វើសក្ការៈ​ ​មិន​មាន​គេ​គោរព​ ​មិន​មាន​គេ​រាប់អាន​ ​មិន​មាន​គេ​បូជា​ ​មិន​មាន​គេ​កោតក្រែង​ ​ទាំង​មិនបាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ក្នុង​កាលនោះ​ឡើយ​ ​ឥឡូវនេះ​ ​តថាគត​ ​ដែលគេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ជា​អ្នក​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់