​សមាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​មិនធ្លាប់​បាន​ ​សមាបត្តិ​នោះ​ ​មិនមែន​បុគ្គល​បាន​ដោយ​ងាយ​ទេ​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​ភិក្ខុ​នោះ​ ​បាន​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​អនុត្តរធម៌​នោះ​ ​មាន​ព្រហ្មចរិយៈ​ ​ជាទីបំផុត​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ដែរ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​រថ​ ​គឺ​អត្តភាព​ ​មាន​អវៈយវៈ​ឥត​ទោស​ ​មា​នដ​ម្បូលស​ ​មាន​កាំ​តែមួយ​ ​រមែង​ប្រព្រឹត្តទៅ​បាន​ ​អ្នក​ចូរ​មើល​អត្តភាព​ ​(​នោះ​)​ ​មាន​ខ្សែ​ ​គឺ​តណ្ហា​កាត់​ហើយ​ ​មិន​មាន​ចំណង​ ​មិន​មានទុក្ខ​ ​កំពុង​ដើរមក​។​ ​សូត្រ​ ​ទី៥​។​

 ​[​១៥២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​អញ្ញាត​កោ​ណ្ឌញ្ញ​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ត្រង់​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​ ​ហើយ​ពិចារណា​ ​ត​ណ្ហា​សង្ខ​យ​វិមុត្តិ​ ​គឺ​និព្វាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ព្រះ​អញ្ញាត​កោ​ណ្ឌញ្ញ​ដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ត្រង់​ ​ក្នុង​ទី​ជិត​ ​ហើយ​ពិចារណា​ត​ណ្ហា​សង្ខ​យ​វិមុត្តិ​។​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់