​មិន​ល្អក់​ ​ស្អាត​ដរាបដល់​មាត់​ទៅវិញ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ដងទឹក​ ​ដោយ​បាត្រ​ ​ហើយ​យក​ចូល​ទៅ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ព្រោះ​ព្រះ​តថាគត​ ​មាន​ឫទ្ធិ​ច្រើន​មែន​ ​មាន​អានុភាព​ច្រើន​មែន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​អណ្តូង​នោះ​ ​កាល​ខ្ញុំ​ព្រះអង្គ​ ​ចូល​ទៅ​ជិត​ ​ក៏​ស្រាប់តែ​ខ្ពុរ​ស្មៅ​ ​និង​អង្កាម​ទាំងអស់​នោះ​ ​ចេញ​អំពី​មាត់​ ​ពេញ​ពោរ​ដោយ​ទឹកថ្លា​ ​មិន​ល្អក់​ ​ស្អាត​ដរាបដល់​មាត់​ទៅវិញ​ ​សូម​និមន្ត​ព្រះមានព្រះភាគ​សោយ​ទឹក​ ​សូម​និមន្ត​ព្រះ​សុគត​សោយ​ទឹក​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បុគ្គល​គប្បី​ធ្វើ​អណ្តូង​ប្រយោជន៍អ្វី​ ​បើ​ទឹក​មាននៅ​គ្រប់​កាល​ហើយ​ ​តថាគត​កាត់​តណ្ហា​តាំងពី​ឫស​បាន​ហើយ​ ​គប្បី​ត្រាច់​ទៅ​ស្វែងរក​ទឹក​ ​ដូចម្តេច​ទៀត​។​ ​សូត្រ​ ​ទី៩​។​

 [​១៥៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​កាល​ព្រះបាទ​ឧទេន​សេ្តច​ទៅកាន់​ឧទ្យាន​ ​មាន​ភ្លើង​ឆេះ​ខាងក្នុង​ព្រះរាជវាំង​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់