សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ប្រកបដោយ​ព្រះនិព្វាន​។​ ​ភិក្ខុ​ទាំងនោះ​ ​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ធម្មទេសនា​ទាំងអស់​ដោយចិត្ត​ ​ផ្ចង់​ត្រចៀក​ស្តាប់ធម៌​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះនិព្វាន​ឈ្មោះថា​ ​អ​ជាតៈ​ ​ឈ្មោះថា​ ​អ​ភូ​តៈ​ ​ឈ្មោះថា​ ​អក​តៈ​ ​ឈ្មោះថា​ ​អ​សង្ខ​តៈ​(​១​)​ ​មាន​ប្រាកដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនណាបើ​ព្រះនិព្វាន​នោះ​ឈ្មោះថា​ ​អ​ជាតៈ​ ​ឈ្មោះថា​ ​អ​ភូ​តៈ​ ​ឈ្មោះថា​ ​អក​តៈ​ ​ឈ្មោះថា​ ​អ​សង្ខ​តៈ​ ​មិន​មាន​ទេ​ ​ការ​រលាស់​ចេញ​នូវ​កិលេស​ ​ដែល​នាំឲ្យកើត​មហាភូតរូប​ ​ដែល​ប្រាកដ​នូវ​ហេតុ​ ​ដែល​ធ្វើ​នូវ​បច្ច័យ​ដែល​តាក់តែង​ ​ក្នុង​លោក​នេះ​ ​ក៏​មិន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះនិព្វាន​ ​ឈ្មោះថា​ ​អ​ជាតៈ​ ​ឈ្មោះថា​ ​អ​ភូ​តៈ​ ​ឈ្មោះថា​ ​អក​តៈ​ ​ឈ្មោះថា​ ​អ​សង្ខ​តៈ​ ​រមែង​មាន​ប្រាកដ​ ​ព្រោះ​ហេតុ​ណា​ ​

​(​១​)​ ​ព្រះនិព្វាន​ដែល​ឈ្មោះថា​ ​អ​ជាតៈ​ ​នោះ​ ​ព្រោះ​មិន​មាន​សេចក្តី​ព្រមព្រៀង​ ​ដោយហេតុ​នាំឲ្យកើត​ទៀត​។​ ​ដែល​ឈ្មោះថា​ ​អ​ភូ​តៈ​ ​នោះ​ ​បាន​ដល់​ការ​មិន​ប្រាកដ​នៃ​មហាភូតរូប​។​ ​ដែល​ឈ្មោះថា​ ​អក​តៈ​ ​នោះ​ ​គឺ​មិន​មានហេតុ​ណាមួយ​ ​គួរ​ធ្វើ​តទៅទៀត​ទេ​។​ ​ដែល​ឈ្មោះថា​ ​អ​សង្ខ​តៈ​ ​នោះ​ ​គឺ​ប្រាសចាក​បច្ច័យ​ទាំងឡាយ​ ​មាន​អវិជ្ជា​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់