​ចំណែក​ក្លិន​របស់​សប្បុរស​ទាំងឡាយ​ ​រមែង​ផ្សាយ​ទៅ​ច្រាសខ្យល់​បាន​ ​ព្រោះ​សប្បុរស​ ​រមែង​ផ្សាយ​ទៅ​បាន​គ្រប់ទិស​។​ ​ក្លិន​នៃ​សីល​ជា​គុណជាត​ប្រសើរ​បំផុត​ ​ជាង​គន្ធជាត​ទាំងនេះ​គឺ​ ​ខ្លឹម​ច័ន្ទន៍​ ​ខ្លឹម​ក្រស្នា​ ​ផ្កា​ឧប្បល​ ​ផ្កាម្លិះ​លា​។​
 ក្លិន​ក្រស្នា​ ​និង​ក្លិន​ច័ន្ទន៍​ណា​ ​ក្លិន​នេះ​ ​ក្រអូប​មាន​ប្រមាណ​តិច​ទេ​ ​ចំណែក​ក្លិន​នៃ​បុគ្គល​មាន​សីល​ទាំងឡាយ​ណា​ ​ក្លិន​នោះ​ ​ទើប​ក្រអូប​លើសលប់​ ​ផ្សាយ​ទៅ​ក្នុង​ទេវលោក​ ​និង​មនុស្សលោក​បាន​។​
 មារាធិរាជ​ ​(​ទុកជា​ខំ​ស្វែងរក​)​ ​ក៏​មិន​ជួប​នូវ​ផ្លូវ​របស់​លោក​ ​អ្នកមានសីល​បរិបូណ៌​ ​អ្នក​នៅ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​អ្នក​រួច​ស្រឡះ​ ​(​ចាក​ធម៌​ជា​គ្រឿង​សៅហ្មង​)​ ​ព្រោះ​ដឹង​ច្បាស់​តាម​ហេតុ​។​
 ផ្កាឈូក​ ​ទុកជា​កើត​ក្នុង​គំនរ​សម្រាម​ ​ដែលគេ​ចាក់ចោល​ក្បែរផ្លូវ​ធំ​នោះ​ ​ក៏​គង់មាន​ក្លិនក្រអូប​ ​ជាទី​រីករាយ​នៃ​ចិត្តបាន​ ​ដូចម្តេច​មិញ​ ​បណ្តាជន​ ​ដែល​ដូចជា​គំនរ​សម្រាម​ ​សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​ ​រមែង​រុងរឿង​ ​កន្លង​ផុត​បុថុជ្ជន​ទាំងឡាយ​ ​ដែ​លល្ងិ​ត​ល្ងង់​ ​ដោយ​ប្រាជ្ញា​ ​(​របស់​ខ្លួន​)​ ​ដូច្នោះឯង​។​

​ចប់​ ​បុប្ផ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ៣៣ | បន្ទាប់