​ត្រាស់​ហៅ​ភិក្ខុ​ ​ឈ្មោះ​ចុន្ទ​កៈថា​ ​អ្នក​ចូរ​ក្រាល​សង្ឃាដិ​ ​៤​ ​ជាន់​ ​ឲ្យ​តថាគត​ចុះ​ ​តថាគត​នឹង​សិង​។​ ​ចុន្ទ​ក​ភិក្ខុ​នោះ​ ​កាលបើ​ព្រះ​សាស្តា​ ​ព្រះអង្គ​មាន​ព្រះ​ហ្ឫទ័យ​អប់រំ​ ​ទ្រង់​ដាស់តឿន​ហើយ​ ​ក្រាល​សង្ឃាដិ​ ​៤​ ​ជាន់​ ​ដោយ​ឆាប់រហ័ស​។​ ​ព្រះ​សាស្តា​ ​មាន​ព្រះ​កាយ​លំបាក​ក្រៃលែង​ ​ទ្រង់ផ្ទំ​ ​ចំណែក​ចុន្ទ​ក​ភិក្ខុ​ ​ក៏​អង្គុយ​ចំពោះ​ព្រះ​ភក្រ្ត​ ​ក្នុង​ទីនោះ​ដែរ​។​

 [​១៦៨​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​បើ​មាន​បុគ្គល​ណាមួយ​ ​ញ៉ាំង​សេចក្តី​ក្តៅក្រហាយ​ ​ឲ្យ​កើតឡើង​ ​ដល់​ចុន្ទ​កម្មា​របុ​ត្ត​ថា​ ​ម្នាល​អាវុសោ​ចុន្ទ​ ​អ្នក​ឥត​លាភ​ ​អ្នក​បាន​ធ្វើអំពើ​អាក្រក់​ ​ព្រោះថា​ ​ព្រះ​តថាគត​ ​ទ្រង់​សោយ​បិណ្ឌបាត​ ​របស់​អ្នកជា​ទីបំផុត​ ​ហើយ​បរិនិព្វាន​។​ ​ម្នាល​អានន្ទ​ ​អ្នក​ត្រូវ​បន្ទោបង់​ ​នូវ​សេចក្តី​ក្តៅក្រហាយ​ ​នៃ​ចុន្ទ​កម្មា​របុ​ត្ត​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ចុន្ទៈ​ ​លាភ​របស់​អ្នក​ហើយ​ ​អ្នក​បាន​ល្អ​ហើយ​ ​ព្រោះថា​ ​ព្រះ​តថាគត​ ​ទ្រង់​សោយ​បិណ្ឌបាត​របស់​អ្នកជា​ទីបំផុត​ ​ហើយ​បរិនិព្វាន​។​ ​ម្នាល​អាវុសោ​ចុន្ទៈ​ ​ពាក្យ​នុ៎ះ​ ​អាត្មា​បាន​ស្តាប់​ចំពោះ​ព្រះ​ភក្រ្ត​ ​នៃ​ព្រះមានព្រះភាគ​ ​បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់