​ធម្មបទគាថា​ ​សុខ​វគ្គ​ ​ទី១៥​ ​


 [​២៥​]​ ​យើង​ជា​អ្នក​មិន​មាន​ពៀរ​ ​រស់នៅ​ជា​សុខ​ពិត​ ​ក្នុង​ពួក​មនុស្ស​មាន​ពៀរ​ ​កាល​ពួក​មនុស្ស​មាន​ពៀរ​ ​យើង​ជា​អ្នក​មិន​មាន​ពៀរ​។​ ​
 យើង​ជា​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​(​ដោយ​កិលេស​)​ ​រស់នៅ​ជា​សុខ​ពិត​ ​ក្នុង​ពួក​មនុស្ស​មាន​សេចក្តី​ក្តៅក្រហាយ​ ​កាល​ពួក​មនុស្ស​មាន​សេចក្តី​ក្តៅក្រហាយ​ ​យើង​ជា​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ​។​
 យើង​ជា​អ្នក​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ការស្វែងរក​ ​រស់នៅ​ជា​សុខ​ពិត​ ​ក្នុង​ពួក​មនុស្ស​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​កាល​ពួក​មនុស្ស​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​យើង​ជា​អ្នក​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ​។​
 យើង​មិន​មាន​កង្វល់​ ​តែង​រស់នៅ​ជា​សុខ​ពិត​ ​(​ព្រោះ​)​ ​យើង​មាន​បីតិ​ជា​អាហារ​ ​ដូច​ពួក​ទេវតា​ជាន់​អាភស្សរៈ​។​
 បុគ្គល​អ្នកឈ្នះ​ ​តែង​រង​នូវ​ពៀរ​ ​បុគ្គល​អ្នក​ចាញ់​ ​តែង​ដេក​ជា​ទុក្ខ​ ​ចំណែក​បុគ្គល​លះបង់​ការ​ឈ្នះ​ ​និង​ការ​ចាញ់​ចេញ​ហើយ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ទើប​ដេក​ជា​សុខ​។​
 ភ្លើង​ស្មើដោយ​រាគៈ​ ​មិន​មាន​ ​ទោសកំហុស​ស្មើដោយ​ទោសៈ​ ​មិន​មាន​ ​ទុក្ខ​ទាំងឡាយ​ស្មើដោយ​ខន្ធ​ ​មិន​មាន​ ​សុខ​ក្រៅពី​សេចក្តី​ស្ងប់​ ​មិន​មាន​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់