​សតិ​របស់​ជន​ពួក​ណា​ ​ដែល​ឋិតនៅ​ក្នុង​ព្រះពុទ្ធ​គុណ​ ​អស់​កាល​ជានិច្ច​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ជន​ពួក​នោះ​ ​ឈ្មោះថា​ ​សាវ័ក​របស់​ព្រះ​គោតម​ ​រមែង​ភ្ញាក់រឭក​ ​ៗ​ ​ដោយ​ប្រពៃ​ ​សព្វកាល​។​
 សតិ​របស់​ជន​ពួក​ណា​ ​ដែល​ឋិតនៅ​ក្នុង​ព្រះ​ធម្មគុណ​ ​អស់​កាល​ជានិច្ច​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ជន​ពួក​នោះ​ឈ្មោះថា​ ​សាវ័ក​របស់​ព្រះ​គោតម​ ​រមែង​ភ្ញាក់រឭក​ ​ៗ​ ​ដោយ​ប្រពៃ​ ​សព្វកាល​។​
 សតិ​របស់​ជន​ពួក​ណា​ ​ដែល​ឋិតនៅ​ក្នុង​ព្រះសង្ឃ​គុណ​ ​អស់​កាល​ជានិច្ច​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ជន​ពួក​នោះ​ ​ឈ្មោះថា​ ​សាវ័ក​របស់​ព្រះ​គោតម​ ​រមែង​ភ្ញាក់រឭក​ ​ៗ​ ​ដោយ​ប្រពៃ​ ​សព្វកាល​។​
 សតិ​របស់​ជន​ពួក​ណា​ ​ដែល​ឋិតនៅ​ក្នុង​កាយ​ ​អស់​កាល​ជានិច្ច​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ជន​ពួក​នោះ​ ​ឈ្មោះថា​ ​សាវ័ក​របស់​ព្រះ​គោតម​ ​រមែង​ភ្ញាក់រឭក​ ​ៗ​ ​ដោយ​ប្រពៃ​សព្វកាល​។​
 ចិត្ត​របស់​ពួក​ជន​ពួក​ណា​ ​ត្រេកអរ​ហើយ​ ​ក្នុង​ការ​មិន​បៀតបៀន​គេ​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ជន​ពួក​នោះ​ ​ឈ្មោះថា​ ​សាវ័ក​របស់​ព្រះ​គោតម​ ​រមែង​ភ្ញាក់រឭក​ ​ៗ​ ​ដោយ​ប្រពៃ​ ​សព្វកាល​។​ ​
 ចិត្ត​របស់​ជន​ពួក​ណា​ ​ត្រេកអរ​ហើយ​ ​ក្នុង​មេត្តាភាវនា​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ជន​ពួក​នោះ​ ​ឈ្មោះថា​ ​សាវ័ក​របស់​ព្រះ​គោតម​ ​រមែង​ភ្ញាក់រឭក​ ​ៗ​ ​ដោយ​ប្រពៃ​ ​សព្វកាល​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់